Connect with us

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានឆ្លងវីរុស COVID-19

អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងសុខភិបាលអង់គ្លេស លោកស្រី Nadine Dorrie បានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 និងកំពុងដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះរបស់លោកស្រី។ នេះបើតាមការចេញផ្សាយពី www.hellokrupet.com ។

លោកស្រី បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមីនា ថា លោកស្រី ត្រូវបានធ្វើតេស្តឃើញមានផ្ទុកវីរុស COVID-19 ខណៈមន្ត្រីសុខាភិបាលអង់គ្លេស កំពុងព្យាយាមស្វែងរកប្រភពនៃការចម្លងវីរុស COVID-19 មកលើលោកស្រី និងអ្នកផ្សេងទៀត ដែលលោកស្រីមានទំនាក់ទំនង ដោយបារម្ភថាខ្លាចមានការចម្លងទៅអ្នកទាំងនោះ។

សារព័ត៌មាន The Times បានរាយការណ៍ថា លោកស្រីមានទំនាក់ទំនងជាមួយមនុស្សរាប់រយនាក់ រួមទាំងនាយករដ្ឋមន្ត្រី Boris Johnson ផងដែរ។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ ក៏បានចូលរួមកម្មវិធី Downing Street សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ កាលពីសប្តាហ៍មុនដែលនាយករដ្ឋមន្ត្រី Boris Johnson និងគូដណ្ដឹងរបស់លោក បានចូលរួមដែរ។

សារព័ត៌មានបានលើកឡើងថា លោកស្រី Dorrie មានអាការៈមិនស្រួលខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយគេជឿថា នឹងជាសះស្បើយ។

នៅថ្ងៃទី១១ ខែមីនានេះដែរ លោកស្រី ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា លោកស្រី មានការបារម្ភពីសុខភាពម្តាយវ័យ៨៤ឆ្នាំ ដែលកំពុងស្នាក់នៅជាមួយ ដែលកំពុងមានអាការៈក្អក និងកំពុងរង់ចាំការធ្វើតេស្ត។

គួរបញ្ជាក់ថាគិតមកដល់ពេលនេះ ប្រទេសអង់គ្លេសមានករណីឆ្លងសរុប ៣៧៣ករណី និងអ្នកស្លាប់ ៦នាក់៕

ប្រភព៖ hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com