Connect with us

Spurs ធ្លាក់ចេញពី Champions League ក្រោយចាញ់ក្រុមខ្លាំងពីអាល្លឺម៉ង់

អាល្លឺម៉ង់៖ Tottenham បានធ្លាក់ចេញពី Champions League វគ្គ ១៦ ក្រុម ក្រោយចាញ់ក្លិប RB Leipzig ក្នុងលទ្ធផល ៣-០ កាលពីយប់មិញ។

កីឡាករ Marcel Sabitz របស់ក្លិបមកពីអាឡឺម៉ង់ RB Leipzig រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទី ១០ និងនាទី ២១ ក្នុងតង់ទី១។ Emil Forsberg បានស៊ុតគ្រាប់ទី៣ នៅនាទី ៨៧ ជួយឲ្យក្លិប RB Leipzig នូវជ័យជម្នះសរុបទាំង ២ ជើង ៤-០ ។

គួរបញ្ជាក់ផងដែរថា ក្លិប Tottenham មិនទាន់ទទួលជ័យជម្នះទេក្នុង ៦ ប្រកួតកន្លងមក ខណៈដែលពួកគេត្រូវកែប្រែទម្រង់លេងឡើងវិញ ប្រសិនបើចង់លេងពាន Champions League នៅរដូវកាលក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com