សត្វកវែង ពណ៌សដ៏កម្រ ត្រូវបានព្រានព្រៃ ប្រមាញ់ទាំងមេកូន ធ្វើឱ្យពិភពលោកនៅសល់តែ១ក្បាលប៉ុណ្ណោះ
កេនយ៉ា៖ សត្វកវែង ពណ៌ស និងកូនរបស់វា ត្រូវបានព្រានព្រៃ ប្រមាញ់សម្លា ប់ទាំងពីរក្បាល បន្ទាប់ពីសាកសពរបស់សត្វកវែងមេកូនទាំង២ក្បាល ត្រូវបានគេប្រទះឃើញនៅតំបន់អភិរក្ស Ishaqbini Hirola ទីក្រុង Garissa ភាគខាងកើតប្រទេសកេនយ៉ា។ នេះបើយោងតាមក្រុមអភិរក្សសត្វព្រៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
ការបាត់បង់សត្វកវែងពណ៌ ស ទាំងពីរក្បាល បានធ្វើឱ្យពិភពលោកទាំងមូល នៅសល់សត្វកវែង ពណ៌ស ត្រឹមតែមួយក្បាលទៀតប៉ុណ្ណោះ ដែលមានភេទឈ្មោល ត្រូវជាកូនរបស់មេ ដែលត្រូវបានព្រានព្រៃប្រមាញ់នោះ។
សត្វកវែងពណ៌ស បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៧ នៅពេលគេបានប្រទះឃើញ វានៅក្នុងតំបន់អភិរក្ស Ishaqbini Hirola និងពេលដែលវា បានបង្កើតកូនចំនួន ២ក្បាល កាលពីខែសីហា ឆ្នាំ២០១៩។
លោក Mohammed Ahmednoor អ្នកគ្រប់គ្រងតំបន់អភិរក្សខាងលើ បានបញ្ជាក់ពីការបាត់បង់សត្វកវែងពណ៌ស ទាំងពីរក្បាល ហើយចាត់ទុកការបាត់បង់នេះ ជាថ្ងៃដ៏សោកសៅ សម្រាប់ក្រុមអ្នកស្រាវជ្រាវ និងទីភ្នាក់ងារទេសចរណ៍នានា ដែលធ្វើការនៅក្នុងតំបន់ដែលដាច់ស្រយាលមួយនេះ៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍