Connect with us

កញ្ញា បេប៊ី ច្នៃម៉ូតសម្លៀកបំពាក់ថ្មីបែបផ្កាឈូករ័ត្ន ចូលរួមក្នុងការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ MYTV

ភ្នំពេញ៖ ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MYTV និងជាតារាចម្រៀងរបស់ផលិតកម្ម “ថោន” កញ្ញា បេប៊ី កំពុងតែបំបែកឯកគ្តកម្មថ្មីសម្រាប់ឆ្នាំ២០២០ នៅក្នុងការច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ ស្របពេលដែល កញ្ញា ទេព បូព្រឹក្ស ក៏ជាតារាចម្រៀងមួយរូបដែរ ពូកែខាងច្នៃម៉ូតសម្លៀកបំពាក់ផងនោះដែរ។

កញ្ញា បេប៊ី បានឈានជើងចូលផលិតកម្មវិធី “ថោន” បានជិតកន្លះឆ្នាំមកហើយ កញ្ញាក៏បានចេញនៅបទចម្រៀងជាច្រើន សុទ្ធសឹងតែជាបទចម្រៀងពេញនិយមសម្រាប់មិត្តយុវវ័យ។ សព្វថ្ងៃនេះកញ្ញា បេប៊ី ក៏ជាពិធីការិនីក្នុងកម្មវិធី A1 Twist របស់ស្ថានីយទូរទស្សន៍ MYTV ដែលកំពុងតែធ្វើការផ្សាយផ្ទាល់ជារៀងរាល់សន្តាហ៍ផងដែរ។

កាលពីសប្តាហ៍មុន កញ្ញា បេប៊ី បានឡើងច្រៀងក្នុងកម្មវិធី Pocari Sweat កញ្ញាបានតុបតែងខ្លួនឡើងកប់ស៊េរី ពិសេសនៅមូតសម្លៀកបំពាក់បែបផ្កាឈូករ័ត្ន មិនចាញ់តារាបរទេសប៉ុន្មាននោះទេ គ្រាន់តែឃើញភ្លាមពិតជាគួរឱ្យស្រឡាញ់។ បន្ទាប់ពីកញ្ញាបានបញ្ចប់កម្មវិធីច្រៀងភ្លាមក៏ឃើញមានហ្វេនគាំទ្រជាច្រើនរបស់កញ្ញា បេប៊ី ម្នាក់ៗរងចាំថតរូបជាមួយកញ្ញា ដែលជា Idol របស់ពួកគាត់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com