Connect with us

Man City ប៉ះ Arsenal ពន្យាពេលប្រកួតសារជាថ្មី ក្រោយ ពី កីឡាករ កាំភ្លើង ជួប អ្នក ផ្ទុក Corona

អង់គ្លេស៖ ការ ប្រកួត រវាង ក្រុម Manchester City និង Arsenal ត្រូវ បាន ប្រកាស ផ្អាក សារជាថ្មី ក្រោយ ពី មាន កីឡាករ កាំភ្លើង ធំ មួយ ចំនួន បាន ប្រាស្រ័យ ទាក់ទង ជាមួយ ម្ចាស់ ក្លិប Olympiacos ដែល មាន មេរោគ Covid-19 ។

ថ្មីៗនេះ ប្រធានក្លិប Olympiacos លោក Evangelos Marinakis ទេីបតែត្រូវបានប្រកាសថា មានផ្ទុកវីរុស Covid-19 ខណៈ Arsenal ទើបតែលេងនៅទឹកដី Olympiacos ក្នុងកម្មវិធី Europa Leagueជេីងទី1 រំលងទៅទើបតែបានត្រឹម 13ថ្ងៃប៉ុណ្ណោះ ជាពិសេសកីឡាករ Arsenal មួយចំនួន ក៏បានទៅជួបស្វាគមន៍ប្រធានក្លឹប Olympiacos ដែលមានផ្ទុកវីរុស Covid-19 ផងដែរ។ ដូច្នេះកីឡាករ Arsenal ក៏អាចនឹងមានភាគរយឆ្លងមេរោគដ៏កាចសាហាវមួយនេះពីប្រធានក្រុម Olympiacos ផងដែរ។

កត្ដា នេះ ហើយ ទើប បណ្ដាល ឱ្យ ការ ប្រកួត រវាង ក្រុម Man City និង Arsenal ត្រូវ បាន គេ ប្រកាស ផ្អាក ភ្លាម តែ ម្ដង។ ការ ប្រកាស ពី កីឡាករ ដែល បាន ទាក់ទង ជាមួយ លោក Marinakis នេះ គឺ ក្លឹប Arsenal ជា អ្នក ប្រកាស ផ្ទាល់ ហើយ បច្ចុប្បន្ន កំពុង តាមដាន បន្ដ ទៀត លើ ករណី នេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com