Connect with us

Thibaut Courtois និង Marcelo អាចនឹងមិនបានចូលលេងការប្រកួតទល់នឹង ManCity

អេស៉្បាញ៖ កីឡាករ Thibaut Courtois និង Marcelo របស់ក្រុម Real Madrid កំពុងមានបញ្ហារបួស ដែលជាការសង្ស័យសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយទល់នឹង Manchester City នៅថ្ងៃទី ១៧ ខែមីនា។

អ្នកចាំទី Courtois របស់បែលហ្ស៊ិកមានរបួសក្រលៀន ខណៈខ្សែការពារស្លាបឆ្វេងរបស់ប្រេស៊ីល Marcelo មានបញ្ហាសរសៃពួរ។ Real មិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ការជាសះស្បើយរបស់ពួកគេទេ ប៉ុន្តែបានឱ្យដឹងថា កីឡាករទាំងពីរនឹងត្រូវបានត្រួតពិនិត្យ។ ម្ចាស់ជើងឯកអឺរ៉ុប ១៣ សម័យកាលក៍នឹងជួបបញ្ហាធំមួយទៀតគឺ ប្រធានក្រុម Sergio Ramos មិនអាចចូលលេងបានទេ ព្រោះជាប់បម្រាមកាលពីជើងទី ១ ។

រំលឹកផងថា Real បានចាញ់ក្រុម Man City ២-១ នៅកីឡដ្ឋាន Bernabeu បន្ទាប់ពីគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Gabriel Jesus និង Kevin de Bruyne ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com