Connect with us

អ្នកម៉ាប់ៗដឹងតែពេញចិត្តស្តូកជាមួយការលេងម៉ូតសម្លៀកបំពាក់បែបខ្ចូតៗតាមរបៀបអ្នកមានសាច់ដូចតារាស្រីរូបនេះមិនខាន

កូរ៉េខាងត្បូង៖ តារាកំប្លែងប្រចាំប្រទេសកូរ៉េខាងត្បូង Lee Kuk Ju បានធ្វើឱ្យអ្នកគាំទ្រមានការកោតសរសើរជាខ្លាំងទៅលើការតុបតែងខ្លួនមើលទៅហាក់គួរឱ្យស្រលាញ់ និងសាកសមជាមួយសម្លៀកបំពាក់ដ៏ទាន់សម័យ។ ជាក់ស្តែង នៅលើ Instagram នាងតែងបង្ហោះរូបភាពមួយចំនួនទាក់ទងនឹងការជ្រើសរើសសម្លៀកបំពាក់ឱ្យសាកសមនឹងរូបរាងបែបទ្រលុកទ្រលន់ដើម្បីជាការចែករំលែកដល់មិត្តនារីដទៃទៀតក្នុងការចម្លងម៉ូតតាម ព្រោះភាគច្រើនសម្លៀកបំពាក់ដែលច្នៃ និងដាក់លក់លើទីផ្សារសព្វថ្ងៃគឺតម្រូវតែសម្រាប់អ្នកដែលមានរូបរាងតូចច្រឡឹងប៉ុណ្ណោះ។ សម្រាប់អ្នកមានគីឡូធ្ងន់ៗគឺមានការពិបាកក្នុងការស្វែងរកសម្លៀកបំពាក់ណាស់ បើទោះបីជាពេលខ្លះមានទំហំធំក៏ដោយតែសម្រាប់ម៉ូតស្អាតៗគួរឱ្យស្រលាញ់គឺពិបាកនឹងស្វែងរកបំផុត នេះគឺជាមូលហេតុដែលធ្វើឱ្យតារាកំប្លែងស្រីរូបនេះចាប់យកមុខរបរលក់សម្លៀកបំពាក់សម្រាប់មិត្តនារីដែលមានគីឡូធំដោយនាងបានបញ្ជាក់ថា នាងចង់ឃើញអ្នកធាត់ៗអាចជ្រើសរើសម៉ូតសម្លៀកបំពាក់តាមចំណង់ចំណង់ចំណូលចិត្តដែលខ្លួនចង់បាន៕

ប្រភព៖ allkpop

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com