Connect with us

កញ្ញា បាន មុន្នីល័ក្ខ ចេញ MV ថ្មីៗសម្រាប់រាំលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ

ភ្នំពេញ៖ ម្ចាស់បទ “នឹកនា” (ស្រី) កញ្ញា បានមុន្នីល័ក្ខ បានត្រៀមរួចជាស្រេចក្នុងការចេញនៅអាល់ប៊ុមថ្មីៗ សម្រាប់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នឹងមកដល់នាពេលខាងមុខនេះ។ ការថតបញ្ចប់នៅបទចម្រៀង ចង្វាក់រាំវង់ កន្ទ្រឹម របស់កញ្ញា បាន មុន្នីល័ក្ខ គឺទទួលបានជោគជ័យ ដោយបញ្ចប់ការថតកាលពីម្សិលមិញ។

បទចម្រៀង “ស្រណោះបងហួច” របស់កញ្ញា បាន មុន្នីល័ក្ខ ពិតជាពិរោះ អមជាទឹកដមដ៏ផ្អែម ស្រទន់ ពិតជាទាក់ទាញចិត្តមិត្តអ្នកស្តាប់ ហើយប្រិយមិត្តអាចរាំលេងកម្សាន្តបានថែមទៀត ស្របពេលបុណ្យចូលឆ្នាំថ្មី ក៏នឹងខិតជិតមកដល់ផងដែរ។ ទាំងនេះជាបទចម្រៀងបែបប្រពៃណីដំបូងដែល កញ្ញា បាន មុន្នីល័ក្ខ បានចេញនៅក្នុងផលិតកម្ម “ថោន”។

ទោះជាមួយការលំបាកក្នុងការថត ទាំងអាកសធាតុកំពុងឡើងកម្តៅ និងមានការផ្ទុះនៅវីរុសកូវីដ១៩ក៏ដោយ ប៉ុន្តែកញ្ញា បាន មុន្នីល័ក្ខ នៅតែបន្តការថត MV បែបចង្វាក់ប្រពៃណីខ្មែរ ទាល់តែចប់សព្វគ្រប់ ដើម្បីចែកជូនពុកម៉ែបងប្អូន សម្រាប់រាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង។ កញ្ញា បាន មុន្នី ជាតារាចម្រៀងបែបស្រគត់ស្រគំ ចំពោះបទចម្រៀងវិញ គាត់ហាក់បីដូចជាមិនសូវមានបទញាក់នោះឡើយ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com