Connect with us

បន្ទាប់ពីបាងកក ថៃបានលុបចោលការជួបជុំក្នុងពិធីបុណ្យសង្គ្រាន្ត២០២០ នៅក្រុង២បន្ថែមទៀត

ថៃ៖ ក្រុងចំនួន២ទៀត ដែលតែងតែមានការជួបជុំមនុស្សច្រើនកុះករ នៅក្នុងពិធីបុណ្យសង្គ្រាន្តជារៀងរាល់ឆ្នាំ ក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃ សម្រេចលុបចោលកម្មវិធីទាំងអស់ ដើម្បីជាវិធានការទប់ស្កាត់នឹងការរាតត្បាតនៃវីរុសកូវីដ១៩។

រដ្ឋបាលក្រុងឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ បានប្រកាសពីការលុបចោលការជួបជុំនៅពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២០ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខណៈអាជ្ញាធរក្រុងហាត់យ៉ៃ នៅភាគខាងត្បូងថៃ ក៏បានប្រកាសផ្អាកសកម្មភាពនានា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

គួរបញ្ជាក់ថា ក្រៅពីក្រុងទាំងពីរខាងលើ ថៃ បានប្រកាសផ្អាកការជួបជុំនៅពិធីបុណ្យសង្គ្រាន្ត ឆ្នាំ២០២០ នៅទីក្រុងបាងកក ផាត់ថាក់យ៉ា, Bang Saen, Khon Kaen និងនៅឆ្នេរ Patong នៅក្រុងភូកេត៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម