Connect with us

ប្រមូលផ្តុំគ្នាលួចសម្ងំជក់គ្រឿងញៀន ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ក្របួចបាន ១០នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រួមជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញឿន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាស្រាវជ្រាវ តាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដែលកំពុងប្រមូលផ្តុំគ្នាលួចសម្ងំជក់គ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ១៦កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពួកគេទាំង ១០នាក់នេះមាន៖
១/ ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុស អាយុ ១៨ឆ្នាំ , ២/ ឈ្មោះ ចាន់ សារី ហៅម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ , ៣/ ឈ្មោះ នួន វិទូ ហៅទូ ភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ កែម ដារ៉ាវុធ ហៅបារាំង ភេទប្រុស ២៨ឆ្នាំ , ៥/ ឈ្មោះ សូត្រ សុវណ្ណារ័ត្ន ហៅគួក ភេទប្រុស អាយុ ២៨ឆ្នាំ , ៦/ ឈ្មោះ ឯម វីន ភេទប្រុស អាយុ ១៨ឆ្នាំ , ៧/ ឈ្មោះ ផាត ភីលីប ភេទប្រុស អាយុ ១៨ឆ្នាំ , ៨/ ឈ្មោះ រ៉ស់ រ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ , ៩/ ឈ្មោះ យួន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ , ១០/ ឈ្មោះ ហម សុខហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ
រូបគេទាំង ១០នាក់នេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩:៣០នាទី ដល់ម៉ោង១០:៣០នាទី នៅចំណុច មុខផ្ទះចាស់ពីដើម ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងចំណុច ផ្ទះលេខ៧៥៨ សំណង់មិនរៀបរយ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ១០នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម