Connect with us

Liverpool ធ្លាក់ចេញពី Champions League ក្រោយចាញ់ Atletico Madrid ២ ទល់នឹង ៣

បរទេស៖ Liverpool បានធ្លាប់ចេញពីពាន Champions League វគ្គ ១៦ ក្រុម ក្រោយចាញ់ Atletico Madrid ២ ទល់នឹង ៣ កាលពីយប់មិញ។

ក្រុមម្ចាស់ផ្ទះលេងបានល្អពេញ ៩០ នាទីដោយមានឱកាសស៊ុតជាច្រើនលើកច្រើនសារ ប៉ុន្តែរកបានតែ ១ គ្រាប់ ដោយការតែតបញ្ចូលទីរបស់ Gini Wijnaldum នៅនាទី៤៣ ក្រៅពីនោះឱកាសផ្សេងទៀតសុទ្ធតែជួយសង្គ្រោះដោយអ្នកចាំទី Jan Oblak របស់ Atletico Madrid ។

រហូតដល់ម៉ោងបន្ថែម ១៥នាទី ២ដង ខ្សែប្រយុទ្ធ Firmino រកបាន ១ គ្រាប់ទៀតឲ្យ Liverpool មានសង្ឃឹមតែគ្រប់យ៉ាងបានប្រែប្រួលក្រោយអ្នកចាំទីដៃទីពីរ Adrian បង្កកំហុសរហូតរបូតគ្រាប់បាល់ជាបន្តបន្ទាប់ ស៊ុតបានសម្រេចដោយ Llorente ២ គ្រាប់ និង Morata ១ គ្រាប់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com