Connect with us

ខ្សែការពារ Juventus បានឆ្លង វីរុស COVID-19 ក្រោយ ធ្វើតេស្ត វិជ្ជមាន

(តូរីន)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សមាជិកម្នាក់នៃក្រុមសេះបង្កង់ Juventus របស់អុីតាលី គឺខ្សែការពារ Daniele Rugani ត្រូវបានក្លិបចេញប្រកាសថា បានឆ្លងវីរុស COVID-19 ក្រោយពេលធ្វើតេស្តវិជ្ជមាន និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេសិន រួមទាំងអ្នកដែលស្និទ្ធស្នាលជាមួយរូបគេផងដែរ។

Daniele Rugani បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ សញ្ជាតិអុីតាលី ក៏ធ្លាប់បានចូលរួមអបអរលើជ័យជម្នះជាមួយមិត្តរួមក្រុម និងថតរូបជុំគ្នាក្រោយពេលយកឈ្នះក្រុម Inter Milan ២-០ កាលពីសប្តាហ៍មុន ដែលជាការប្រកួតបិទទ្វារកីឡដ្ឋាន ខណៈក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះ ក្នុងលក្ខណកីឡាករបម្រុង។

ខណៈនេះក្លិបបាននឹងកំពុងចាត់វិធានការក្នុងការធ្វើឲ្យប្រសើឡើងទាំងអស់ ដោយរូបគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រទេសអុីតាលីបានកំពុងតែមាន ១២០០០ករណី ដោយមានអ្នកស្លាប់៨២៧នាក់ គ្រាដែលការប្រកួត Europa League រវាងក្រុម Inter Milan ប៉ះក្រុម Getafe ក៏ត្រូវបានពន្យារពេលបាត់ទៅហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com