Connect with us

EDC ផ្អាកអគ្គិសនីចាប់ពីថ្ងៃស្អែកដល់អាទិត្យ នៅភ្នំពេញ ចំពេលក្រសួងថា អាកាសធាតុកំពុងក្ដៅ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានបន្តប្រកាសជូនដំណឹង ពីការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ ចាប់ពីថ្ងៃសុក្រ ដល់ អាទិត្យ ទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ដូចតទៅ៖

ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គង់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅសង្កាត់ បឹងព្រលឹត បឹងរាំង ព្រែកឯង គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី២ ភ្នំពេញថ្មី និងសង្កាត់ ក្បាលកោះ ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅសង្កាត់បឹងរាំង ចោមចៅទី២ ច្បារអំពៅទី១ ភ្នំពេញថ្មី ឃ្មួញ ទួលសង្កែទី១ ទួលសង្កែទី២ គោករកា ស្វាយប៉ាក ព្រែកព្នៅ សំរោង និងសង្កាត់ ពញាពន់ ក្នុងរាជធានីភ្នំពេញ ព្រមទាំង ស្រុកពញាឮ ខេត្តកណ្ដាល។

ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ទួលសង្កែទី២ ក្បាលកោះ ភ្នំពេញថ្មី គោកឃ្លាង បឹងទំពន់ទី២ ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ការផ្អាកផ្គត់ផ្គង់អគ្គិសនី ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនានេះ គឺបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពុជា នឹងមានធាតុអាកាសក្ដៅនៅពេលថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែមីនា ឆ្នាំ២០២០។ ក្នុងនោះ សីតុណ្ហភាពនៅពេលថ្ងៃ អាចដល់ជិត ៤០អង្សាសេ នៅរាជធានីភ្នំពេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com