Connect with us

CBS ជាក្រុមហ៊ុនទូរទស្សន៍តែមួយគត់ ដែលទទួលសិទ្ធិផ្តាច់មុខស្របច្បាប់ ផ្សាយការប្រកួត EURO 2020 នៅកម្ពុជា

ភ្នំពេញ៖ CBS មានសេចក្តីសោមនស្សរីករាយ សូមប្រកាសជូននូវព័ត៌មានដ៏ល្អស្តីពីការទទួលសិទ្ធិផ្តាច់មុខលើការផ្សាយបន្តផ្ទាល់ អំពីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប EURO 2020 យកមកចែកជូនប្រិយមិត្តបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលពេញមួយខែ ដោយមិនចន្លោះការប្រកួតមួយណាឡើយ។

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប EURO 2020 គឺជាព្រឹត្តិការណ៍ដ៏ធំលំដាប់ទី២បន្ទាប់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក FIFA World Cup ។ EURO 2020 នឹងត្រឡប់មកវិញនៅអំឡុងខែមិថុនា ខាងមុខនេះហើយ ដោយមានក្រុមចូលរួមកាន់តែច្រើនជាងមុន និងមានចំនួនប្រកួត ក៏កាន់តែច្រើនជាងបណ្តាឆ្នាំមុនៗដែរ។

ពានរង្វាន់ UEFA EURO តែងតែប្រារព្វធ្វើ ៤ឆ្នាំម្តង ចាប់តាំងពីការប្រកួតជាផ្លូវការណ៍លើកដំបូងនៅឆ្នាំ១៩៦០ រហូតដល់ពេលបច្ចុប្បន្ន។ ក្រុមជើងខ្លាំងជម្រើសជាតិ អាឡឺម៉ង់ និង អេស្ប៉ាញ គឺជាក្រុមដែលបានក្រសោបពាន EURO ច្រើនជាងគេ គឺ ៣ ដងដូចគ្នា ខណៈដែលក្រុមជម្រើសជាតិ ព័រទុយហ្គាល់ គឺជាម្ចាស់កាន់កាប់ពានរង្វាន់ EURO 2016។
ចង់ដឹងថា Cristiano Ronaldo អាចការពារពាននេះ ឱ្យក្រុមរបស់ខ្លួនបានឬមិនបាន សូមកុំភ្លេចនៅជាមួយពួកយើង ដែលជាដៃគូយ៉ាងស្អិតរមួតរបស់ក្របខ័ណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប។
ជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com