Connect with us

កញ្ញា មាន សូនីតា ផ្តល់សារជូនពុកម៉ែបងប្អូន ឱ្យពាក់ម៉ាស់ លាងដៃនិងអាកុល ជៀសវាងការឆ្លងវីរុសកូវីដ COVID-19

ភ្នំពេញ៖ តារាសម្តែងស្រស់ស្អាត ដែលគេតែងតែហៅគាត់ថា “រាជនីក្រមា” កញ្ញា មាន សូនីតា បានធ្វើរឿងមួយគួរឱ្យស្ញើចសរសើរចំពោះតារាសម្តែងម្នាក់នេះដែលបានចេញនូវវីដេអូអប់រំដល់ពុកម៉ែបងប្អូនឱ្យការពារធ្វើយ៉ាងណាកុំឱ្យជំងឺឆ្លងវីរុសកូវីដ COVID-19 បងប្អូនត្រូវចេះពាក់ម៉ាស់ និងលាងដៃជាមួយអាកុលដើម្បីជៀសវាងការឆ្លងនៅវីរុសកូវីដ COVID-19 មួយនេះ។

យ៉ាងណាវិញនោះ កញ្ញា មាន សូនីតា ក៏បានបញ្ចេញសារមួយឃ្លាថែមទៀត ហើយបង្ហោះលើបណ្តាញសង្គម Instagram ដោយបាននិយាយដូច្នេះថា “សូមឱ្យបងប្អូនកម្ពូជាទាំងអស់មានសុខសុវត្ថិភាព”។ ទោះជាគាត់មិនអាចជួយអ្វីដល់ពុកម៉ែបងប្អូនក៏ពិតបានមែន តែទាំងអស់នេះជាទឹកចិត្តក្នុងការជួយផ្សព្វផ្សាយពីសុខភាព ដល់បងប្អូនឱ្យចេះប្រុងប្រយ័ត្នពីជំងឺឆ្លង COVID-19។

ក្រោយពី កញ្ញា មាន សូនីតា បានបង្ហាញវីដេអូសារបែបនេះ គឺធ្វើមហាជនជាច្រើនលួចសរសើរពីកញ្ញា ត្រឹមជាតារាសម្តែងមួយដួងសោះ ប៉ុន្តែគាត់មានចិត្តបារម្មណ៍ពីយើងគ្រប់គ្នា ទោះជាគាត់មិនមែនជាគ្រូពេទ្យក៏ពិតមែនតែគាត់ចេះបារម្មណ៍ពីសុខភាពពុកម៉ែបងប្អូន នេះពិសេសទៅហើយសម្រាប់តារាសម្តែងម្នាក់នេះ។

ជាយ៉ាងណានោះ កញ្ញា មាន សូនីតា ដែលទស្សនិកជនបានស្គាល់ហើយតែងតែហៅគាត់ថា “រាជនីក្រមា” នៅតែទទូចឱ្យបងប្អូនបន្តនៅការ ការពារធ្វើយ៉ាងណាកុំឱ្យឆ្លងវីរុសកូវីដ COVID-19 មួយនេះ៕

Link ដើម្បីទស្សនាវីដេអូ៖ www.instagram.com

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com