Connect with us

មកថ្មីទៀតហើយជាមួយគំនូរជីវចលរឿង “ដំណើរកម្សាន្តក្នុងក្តីស្រមៃ” ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Mytv ឆាប់ៗនេះ

កម្សាន្ត៖ ថ្មីទៀតហើយជាមួយនឹងរឿងគំនូរជីវចលមួយទៀតដែលនឹងត្រៀមចាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ Mytv ក្រោមចំណងជើង “ដំណើរកម្សាន្តក្នុងក្តីស្រមៃ” ដែលនិយាយពីក្មេងស្រី ២ នាក់ជាមិត្តនឹងគ្នាតាំងពីក្មេងប៉ុន្តែអ្នកទាំង ២ មានចំណូលចិត្តខុសគ្នាដោយសារ Aoi មានធម្មជាតិមិនចូលចិត្តចេញក្រៅផ្ទះឡើយថែមទាំងខ្លាចខ្ពស់ទៀតផង។

ប៉ុន្តែចំពោះ Hinata គឺជាក្មេងស្រីមួយរូបដែលចូលចិត្តដំណើរកម្សាន្តនៅក្រៅ និងចូលចិត្តឡើងភ្នំ ទីបំផុតអ្នកទាំង ២ ក៏បានសម្រេចចិត្តទៅឡើងភ្នំ ហ្វូជី និងភ្នំល្បីៗដទៃទៀតដើម្បីមើលថ្ងៃលិចដូចកាលដែលអ្នកទាំង ២ ធ្លាប់ធ្វើកាលពីក្មេង។ នេះគ្រាន់តែជាសាច់រឿងត្រួសៗតែប៉ុណ្ណោះ សម្រាប់សាច់រឿងទាំងមូលលោកអ្នកអាចតាមដានបានចាប់ពីថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៥:៣០ ល្ងាចតទៅ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com