Connect with us

លោក Mikel Arteta គ្រូបង្គោលក្លិបបាល់ទាត់ Arsenal ឆ្លងវីរុសកូវីដ១៩

អង់គ្លេស៖ លោក Mikel Arteta គ្រូបង្គោលក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញ វិជ្ជមាន វីរុសកូវីដ១៩ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប Arsenal ។

សេចក្ដីថ្លែងការណ៍របស់ក្រុមកាំភ្លើងធំ បានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកមនុស្សដែលបានប៉ះពាល់ជិតស្និទ្ធជាមួយលោក Mikel Arteta ខណៈគ្រូបង្គោល Arsenal បានថ្លែងថា៖ “ខ្ញុំពិតជាសោកស្ដាយ ពេលធ្វើតេស្តក្រោយមានអាការៈមិនស្រួលខ្លួន។ ខ្ញុំនឹងត្រឡប់ទៅធ្វើការវិញ នៅពេលដែលត្រូវបានអនុញ្ញាត”។

សេចក្ដីថ្លែងការណ៍បន្ថែមថា ការប្រកួតខ្លះរបស់ Arsenal នឹងត្រូវផ្អាក ប៉ុន្តែមិនទាន់ច្បាស់ថា ប៉ះចំការប្រកួតណាខ្លះនោះទេ។ ក្លិបនឹងជូនដំណឹងនៅពេលក្រោយ។

សូមជម្រាបថា មិនទាន់មានសេចក្ដីរាយការណ៍ទេថា កីឡាករណាម្នាក់របស់ Arsenal បានឆ្លងវីរុសកូវីដ១៩៕

ប្រភព៖ arsenal

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com