Connect with us

ស្ងាត់ៗ អ្នកនាង កាតុ អញ្ជើញភ្ញៀវកិត្តិយសសុទ្ធតែតារាចម្រៀង តារាសម្តែងល្បីៗ ចូលរួមឡើងគេហដ្ឋានថ្មី

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តារាកំប្លែង និងជាតារាចម្រៀងផងនោះ អ្នកនាង កាតុ បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ក្នុងនោះក៏មានវត្តមាន តារាចម្រៀង និង តារាសម្តែង ជាច្រើនចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី នៅបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃដែលឡើងគេហដ្ឋានថ្មីរបស់ អ្នកនាង កាតុ ក៏ឃើញមានវត្តមានតារាចម្រៀងរបស់ផលិតកម្ម “ថោន” ចូលរួមច្រើនដូចជា៖ អ្នកនាង មាស សុខសោភា, អ្នកនាង ចេន សាយចៃ, កញ្ញា បាន មុន្នីល័ក្ខ និងតារាចម្រៀងជាច្រើនដួងទៀតចូលរួមផងដែរ។

គេហដ្ឋានថ្មីរបស់ អ្នកនាង កាតុ គឺពិតធំស្គឹមស្កៃមែន។ ទាំងអស់នេះគឺភាពជោគជ័យមួយសម្រាប់អ្នកនាងលើអាជីពជាអ្នកសិល្បៈ ដែលខំតស៊ូតាំងតែពីបាតដៃទទេ។

បើនិយាយពីសម្រស់វិញ អ្នកនាងនៅតែស្រស់ស្អាត អមជាមួយភាពកំប្លុកកំប្លែង គឺអ្នកនាងតែងតែធ្វើឱ្យទស្សនិកជនសើចគ្រប់ពេលវេលា នៅពេលដែលតារាកំប្លែងម្នាក់នេះ ចេញសម្តែងម្តងៗ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com