Connect with us

អាហារតាមផ្លូវទាំង ៧ មុខនេះជឿថាមនុស្សមិនតិចទេដែលឃើញហើយទប់ចិត្តមិនបាន

ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជាមានមុខម្ហូបជាច្រើនមិនថាតាមហាងធំៗ ឬ តាមដងផ្លូវឡើយដែលមនុស្សភាគច្រើនតែងស្វែងរកកន្លែងញ៉ាំអីនៅពេលល្ងាចក្រោយបញ្ចប់ការងារ ការសិក្សាហត់នឿយពេញមួយថ្ងៃ។ អ្នកខ្លះចូលចិត្តចូលហាងតូចធំទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ រីឯអ្នកខ្លះទៀតក៏មានចំណូលចិត្តញ៉ាំអាហារតាមផ្លូវដែលមានឱជារសឈ្ងុយឆ្ងាញ់ និងតម្លៃធូរថ្លៃទៀតផង ថ្ងៃនេះដែរ Mytvplus នឹងនាំលោកអ្នកដែលចូលចិត្តញ៉ាំអាហារតាមដងផ្លូវទៅស្គាល់នូវអាហារទាំង ៧ មុខដែលទទួលបានការគាំទ្រខ្លាំង ក្នុងនោះដែរមានដូចជា៖

១. អាកោខ្ទិះ៖ នំអាកោខ្ទិះដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់រួចមកហើយដោយសាររសជាតិឈ្ងុយចេញពីខ្ទិះដូងបូករួមជាមួយគ្រឿងផ្សំពីម្សៅអង្ករ ស្ករត្នោត និងអំបិលបន្តិចដើម្បីបង្កើនឱជារសពេលដែលកិនលាយជាល្បាយតែមួយ។

២. បាយគោដុត៖ ជាប្រភេទអាហារមួយដែលមានសាច់គោផ្សំគ្រឿងរួចជាស្រេចដើម្បីឱ្យចូលជាតិ និងបន្ថែមជាមួយនឹងពងមាន់មួយគ្រាប់ និងខ្ទឹមបារាំងបន្តិចចម្អិនភ្លាមៗនៅពេលមានភ្ញៀវកម្មង់ អាហារមួយនេះមិនត្រឹមតែអាចទទួលទានជាមួយបាយសប៉ុណ្ណោះទេ តែក៏ជាមុខម្ហូបមួយដែលអាចទទួលទានជាមួយនំបុ័ងសាបក៏បានដោយសាររសជាតិដ៏ឈ្ងុយឆ្ងាញ់ពីសាច់គោដែលបានប្រឡាក់ផ្សំគ្រឿងហើយ។

៣. ចេកចៀន៖ ចំណីមួយមុខនេះត្រូវបានចាត់ទុកជាបង្អែមលាងមាត់ក្រោយអាហារ ឬ ជាអាហារសម្រន់ដោយសាររសជាតិផ្អែមល្មមបូករួមជាមួយនឹងម្សៅយកទៅបំពងស្រួយក្តៅៗ។

៤. ពងមាន់អាំង និងអាហារជាច្រើនមុខ៖ អ្នកណាមិនស្គាល់ពងមាន់អាំង សាច់គោអាំង ពងទាកូនបំពង និងអាហារជាច្រើនមុខនៅកន្លែងតែមួយដែលមានលក់ភាគច្រើននៅតាមដងផ្លូវ ចំណីជាច្រើនមុខនេះគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់សិស្សសាលា ឬ បុគ្គលិកប្រកបការងារតាមស្ថាប័ននានា និងមនុស្សជាច្រើនទៀតដោយសារចំណីតាមផ្លូវមួយមុខនេះមានបន្លែស្រស់ៗត្រជាក់ៗបូករួមជាមួយនឹងទឹកជ្រលក់អំបិលម្រេចក្រូចឆ្មាលាយជាមួយនឹងជ្រក់ខ្ទឹមបង្កើតបានឱជារសមួយធ្វើឱ្យមនុស្សជាច្រើនគាំទ្រ។

៦. បាញ់ឆែវ៖ មុខម្ហូបបែបខ្មែរមួយមុខនេះគឺទទួលបានការគាំទ្រពីសំណាក់មនុស្សគ្រប់វ័យតែម្តង បាញ់ឆែវដែលមានស្នូលម្សំចេញពីសាច់ជ្រូកចិញ្ច្រាំ សាច់មាន់ កំពឹស សណ្តែកបណ្តុះ ខ្ទឹមបារាំង និងសម្បកបាញ់ឆែវដែលធ្វើឡើងពីអង្ករកិនថែមពងមាន់។ ក្រោយចម្អិនឆ្អិនរួចរាល់ហើយ អាហារមួយមុខនេះត្រូវបានយកមកខ្ចប់ជាមួយនឹងបន្លែស្រស់ៗជាច្រើនមុខ ជ្រលក់ជាមួយទឹកត្រីផ្អែមបង្កើតបានអាហារដែលអាចទទួលទានជំនួសបាយបានយ៉ាងល្អ។

៧. បុកល្ហុង៖ មួយមុខនេះក៏ត្រូវបានចាត់ទុកជាអាហារដែលទទួលបានប្រជាប្រិយភាពខ្ពស់ដោយសាររសជាតិជូរ ផ្អែម ហិល និងមានបាយដំណើរ ស្លាបមាន់ សាច់ជ្រូកអាំង បន្ថែមឱជារសប្លែកមួយទៀត៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com