Connect with us

Ronaldo ទទួលបានការអនុញ្ញាតដ៏ពិសេសមួយពីរដ្ឋាភិបាល ខណៈព័រទុយហ្កាល់កំពុងបិទទ្វារចេញ-ចូល

តារាឆ្នើម Juventus កីឡាករ Cristiano Ronaldo ត្រូវបានរដ្ឋាភិបាលព័រទុយហ្កាល់ផ្ដល់ការអនុញ្ញាតិពិសេសឱ្យវិលត្រឡប់ទៅកាន់អ៊ីតាលីវិញ ទោះបីជាមានការរឹតត្បិតការធ្វើដំណើរចេញ-ចូលប្រទេសនេះក៏ដោយ បច្ចុប្បន្នព័រទុយហ្កាល់កំពុងបិទទ្វារប្រទេសទាំងមូលក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន AS កីឡាករវ័យ ៣៥ឆ្នាំរូប បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរថ្ងៃកំណើតរបស់បងស្រី ហើយសួរសុខទុក្ខម្តាយកំពុងមានជំងឺ។ Ronaldo រំពឹងថានឹងហោះហើរត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញនៅថ្ងៃព្រហស្បតិ៍ ដើម្បីបន្តការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់។

រូបគេនឹងត្រូវត្រឡប់ទៅវិញដោយជិះយន្ដហោះឯកជនផ្ទាល់ខ្លួន ព្រោះព័រទុយហ្កាល់បានបិទជើងហោះហើរចេញ-ចូល ដូចទៅនឹងអេស្ប៉ាញ និងអ៊ីតាលីដែរ។ ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ដឹងច្បាស់ថាតើ Ronaldo នឹងសម្រេចចិត្តធ្វើបែបនេះ (ការអនុញ្ញាតិពិសេស) ឬអត់ បន្ទាប់ ក្រោយលេចលឺថាមិត្តរួមក្រុមរបស់គេគឺកីឡាករ Daniele Rugani ត្រូវធ្វើតេស្តរកឃើញកូវីដ១៩ កាលពីថ្ងៃពុធ។

ខណៈ Ronaldo ចង់វិលត្រឡប់ទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញនៅមុនការប្រកួតដ៏សំខាន់នៃវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងក្រុម Lyon ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី១៧ ខែមីនានេះ។ មានការលេចលឺថា ក្លឹបនឹងដាក់កីឡាករទាំងអស់ឱ្យនៅដាច់ដោយឡែកពីគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com