Connect with us

ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!

បន្ទាប់ពីរកឃើញអ្នកផ្ទុក COVID-19 លើទឹកដីខ្មែរ ប្រជាជនមួយចំនួនធំជ្រួលច្របល់រកទិញម៉ាស់ និងទឹកលាងដៃ ឬជេល ហើយរបស់អស់ទាំងនេះ គឺភាគច្រើនដាច់ស្ដុក ឯតម្លៃឡើងទ្វេដង។ ដូចនេះហើយបានជាមានអ្នកជំនាញជាច្រើនណែនាំឱ្យប្រើអាល់កុលជំនួសវិញ។

ប៉ុន្តែការប្រើអាល់កុលនេះទៀតសោត មិនបានអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឡើយ ដោយជ្រើសរើសប្រភេទអាល់កុលមានដឺក្រេខ្ពស់បំផុតរហូតដល់ ៩៧ ដឺក្រេ ឬយកអាល់កុលសុទ្ធទៅលាងដៃតែម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បានឱ្យដឹងថា នោះជារឿងមិនគួរធ្វើ ការប្រើអាល់កុលទាំងដឺក្រេខ្ពស់ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ កាន់តែអាចសម្លាប់មេរោគកាន់តែងាប់អស់ ជាទង្វើមិនត្រឹមត្រូវឡើយ។

កញ្ញាបានបន្តទៀតថា ការប្រើអាល់កុលសុទ្ធ ឬ ដឺក្រេខ្ពស់មិនបានជួយសន្សំសំចៃយើងឡើយ តែជាការខាតបង់ទៅវិញ ព្រោះវាងាយហើរ ហើយមិនអាចនៅយូរសម្លាប់មេរោគកើតទេ។ ដូចនេះហើយយើងគួរយកអាល់កុលដែលមានកម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើបអាចសម្លាប់មេរោគបាន។

ឱសថការីរូបនេះបានបន្តទៀតថា ប្រសិនបើយើងប្រើអាល់កុលដឺក្រេខ្ពស់ពេក នាំឱ្យប៉ះពាល់ចំពោះសុខភាពស្បែកទៅវិញទេ ដូចជារលាកស្បែក ស្ងួតស្បែក ក្រហមស្បែក។ ដូចនេះបើទិញអាល់កុល ៩៧ ដឺក្រេត្រូវយកមកពង្រាវជាមួយទឹក ហើយមួយវិញទៀតពេលយកអាល់កុលមកប្រើ ត្រូវបិទគម្របឱ្យបានភ្លាមៗ ព្រោះពេលចំហវានឹងថយចុះដឺក្រេ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com