រូបចម្លាក់ប្រាសាទអង្គរវត្ត ត្រូវបានដាក់តាំងជាអចិន្ត្រៃយ៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ អ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការ អ.ស.ប នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រ ទី៦ ខែមីនា ឆាំ្ន២០២០។ នេះបើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានឱ្យដឹងថា ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ អ.ស.ប នេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និងជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចម្រុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃ អ.ស.ប។ ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ អ.ស.ប នេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ អ.ស.ប៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍