Connect with us

អីយ៉ា JB គិតឃើញអីទើបព្រមកាត់សក់ កោរពុកមាត់ និងស្លៀកពាក់ស្អាតបាតឡើងវិញ

កម្សាន្ត៖ JB បានផ្លាស់ប្តូររូបរាងទាំងស្រុងក្រោយបែកបាក់ស្នេហាជាមួយតារាចម្រៀងល្បីឈ្មោះ Selena Gomes មក JB បានទុកសក់ និងពុកមាត់វែងព្រមជាមួយការស្លៀកពាក់មើលមិនយល់នៅតាមទីសាធារណៈ។

រូបរាងស្រស់សង្ហារបស់តារាវ័យ ២៦ ឆ្នាំរូបនេះបានប្រែមកសង្ហាជាថ្មីម្តងទៀតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែក្រោយមង្គលការបានចប់សព្វគ្រប់មួយរយៈហើយលោកក៏បានប្រែមកសភាពដើមវិញ ហើយក៏មានក្រុមអ្នកសារព័ត៌មានបានប្រមាញ់បានរូបភាពមួយចំនួនដែលអ្នកគាំទ្រលោកជាច្រើននាំគ្នានិយាយថា JB ប្រៀបបីដូចជាជីតារបស់ភរិយាខ្លួន Hailey Bieber ដូច្នោះ។

ថ្មីៗនេះដែរ JB បានបង្ហាញខ្លួនជាមួយភរិយាបណ្តូលចិត្តនៅទីសាធារណៈជាថ្មីក្នុងរូបរាងស្រស់សង្ហាដោយលោកបានកាត់សក់ កោរពុកមាត់ និងស្លៀកសម្លៀកបំពាក់យ៉ាងស្រស់សង្ហា សមជាមួយតារាបង្ហាញម៉ូតល្បីឈ្មោះ Hailey ជាខ្លាំង។

គួរបញ្ជាក់ថា JB បានចេញបទចម្រៀង Yummy ដោយទទួលបានការគាំទ្រខ្លាំង សម្រាប់ការចូលរួមកម្មវិធីនានាវិញលោកព្រមជាមួយភរិយា បានផ្អាកមួយរយៈដោយសារការរាតត្បាតវីរុសកូរ៉ូណា៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com