តើអ្នកគិតថាបេក្ខជន រីឆាត សាកសមចាកចេញពីកម្មវិធី Master Chef Khmer ដែរ ឬទេ? (មាន Video)
រីឆាតគឺជាបេក្ខជនដែលមានរូបរាងស្រស់សង្ហារ និងមានថ្វីដៃក្នុងការចំអិនម្ហូប ហើយគាត់ក៏បានឆ្លងផុតពីកម្មវិធី Master Chef Khmer តាំងពីវគ្គជំរុះដំបូងរហូតមកដល់សប្តាហ៍ទី ៥ នេះផងដែរ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺគាត់ត្រូវចាកចេញពីកម្មវិធីក្នុងសប្តាហ៍នេះហើយ។
មូលហេតុដែលបណ្តាលអោយគាត់ត្រូវជំរុះនៅក្នុងសប្តាហ៍នេះគឺចាប់ផ្តើមឡើយពីការក្រកួតជាក្រុមរវាងក្រុមខៀវ និងក្រុមក្រហមនៅក្នុងវិញ្ញាសារការធ្វើ នំបញ្ចុក នៅទីបំផុតក្រុមអៀមខៀវបានទទួលជ័យជំនៈលើក្រុមអៀមក្រហម ហើយរីឆាតស្ថិននៅក្រុមក្រហមដែលក្រុមក្រហមនិងត្រូវប្រកួតគ្នាដើម្បីជំរុះសមាជិកចេញមួយរូប។
បន្ទាប់មកក្រុមក្រហមក៏ត្រូវបន្តប្រកួតក្រជែងបន្តទៀតដើម្បីធ្វើរការជំរុះសមាជិកចេញពីក្រុមដែលវិញ្ញាសារបន្តនោះគឺការទាយគ្រឿងផ្សំនៅក្នុង សម្លរប្រហើកូនកាត់ ហើយបក្ខជនដែលទាយមិនបានល្អមានចំនួន ៤ នាក់ក្នុងនោះមាន បេក្ខជន រីឆាត បក្ខជន កញ្ញា បេក្ខជន នីតា និងបេក្ខជន លក្ខិណា។
ដូចច្នេះបេក្ខជនរីឆាត និង ៣ នាក់ទៀតនិងត្រូវធ្វើការប្រកួតជាចុងក្រោយ គឺវិញ្ញាសារក្នុងការចំអិនប្រហិតត្រីស្លាត ហើយបេក្ខជនដែលធ្វើមិនបានល្អនិងត្រូវចាកចេញពីកម្មវិធី នៅក្នុងនោះបេក្ខជន រីឆាត ហាក់ធ្វើមិនបានល្អសោះដោយ រីឆាត ធ្វើគ្រឿងផ្សំដែលមិនមាននៅក្នុងប្រធានបទនៃវិញ្ញាសាដោយគាត់បានយក ពងមាន់មកធ្វើជាទឹក ម៉ៃយ៉ូណេស ធ្វើអោយមានរសជាតិខុសប្រក្រតី និងក្លិនឆ្អាបរហួតដល់ Chef សំរេចចិត្តត្រូវជំរុះបេក្ខជន រីឆាត ចាកចេញពីកម្មវិធី Master Chef Khmer។
នៅសប្តាហ៍ក្រោយតើបេក្ខជនរូបណានិងត្រូវចាកចេញពីកម្មវីធី Master Chef Khmer ? សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Master Chef Khmer រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨យប់ នៅលើស្ថានីយ CTN តែមួយគត់។
សូមទស្សនាវិដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍