Connect with us

កីឡាករក្លិប Valencia ៥នាក់ ធ្វើតេស្តវិជ្ជមានចំពោះកូរ៉ូណាវីរុស

អេស៉្បាញ៖ កីឡាកររបស់ក្លិប Valencia ៥ នាក់ និងបុគ្គលិក ធ្វើតេស្តវិជ្ជមាន វីរុសកូរ៉ូណា ប៉ុន្តែក្លិបបានបញ្ជាក់ថា ពួកគេមានសុខភាពល្អនៅពេលនេះ។

ខ្សែការពាររបស់ Valencia និងជម្រើសជាតិអាហ្សង់ទីន Ezequiel Garay បានក្លាយជាកីឡាករនៅ La Liga ដំបូងគេដែលមានផ្ទុកវីរុសកូរ៉ូណា។ ក្រោយមកកីឡាករ Valencia ៤ នាក់ផ្សេងទៀតមានទាំង Eliaquim Mangala ដែរនោះ ត្រូវបានរកឃើញថា មានផលវិជ្ជមានដូចគ្នា។ អេស្ប៉ាញ ជាប្រទេសទីពីរ ក្នុងតំបន់អឺរ៉ុបដែលមានការរាតត្បាតខ្លាំងជាងគេ បន្ទាប់ពីអ៊ីតាលី ហើយគ្រោងប្រកាសបិទប្រទេសនៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ផងដែរថា លីហ្គកំពូលរបស់អេស្ប៉ាញ La Liga បានប្រកាសផ្អាកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកីឡាកររបស់ Real Madrid ត្រូវបានដាក់ដោយឡែក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com