Connect with us

Stella ត្រូវបានមហាជនលាន់មាត់ថា មានមុខមាត់ស្រដៀងនឹងតារាថៃល្បីឈ្មោះ ម៉ៃ ដាវីកា

កម្សាន្ត៖ តារាស្រីវ័យក្មេង Stella ដែលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តយុវវ័យដោយសារតែសម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់ បានអង្រួនចិត្តអ្នកគាំទ្រក្នុងស្រទាប់យុវវ័យមិនស្ទើរឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកគាំទ្រនាងជាច្រើនបានលាន់មាត់ថា នាងពិតជាមានមុខមាត់ស្រដៀងទៅនឹងតារាស្រីល្បីឈ្មោះ ម៉ៃ ដាវីកា ដែលរូបនាងផ្ទាល់ក៏ចូលចិត្តតារាថៃរូបនេះខ្លាំងផងដែរ។

គួរបញ្ជាក់ថា Stella មិនត្រឹមតែជាតារាសម្តែងដែលពោរពេញទៅដោយទេពកោសល្យក្នុងការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែខាងផ្នែកថតផ្សព្វផ្សាយសម្អាងការក៏ដូចជាផលិតផលផ្សេងៗ នាងក៏មានទីផ្សារខ្ពស់ផងដែរ។

តោះ ចង់ដឹងថា Stella និង ម៉ៃ ដាវីកា មានមុខមាត់ស្រដៀងគ្នាដល់កម្រិតណា ទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com