Connect with us

គ្រប់គ្នាតែងគិតថា ឧត្តម ជាមនុស្សគិតតែសប្បាយ និងជាព្រាននារី ប៉ុន្តែនៅមានរឿងពីក្រោយច្រើនទៀត ដែលគ្រប់គ្នាមិនដឹង

បើនិយាយពីលោក ឧត្តម ដែលជាលោកគ្រូពេទ្យនៅក្នុងរឿងភាគខ្មែរ “ផ្កាស្លា” ប្រិយមិត្តប្រាកដជាបានស្គាល់ និងបានដឹងគ្រប់គ្នាហើយថា គឺជាបុរសម្នាក់ដែលមើលទៅសប្បាយរហូត និងជាព្រាននារីមួយរូបផងដែរ។

ប៉ុន្តែលើសពីនេះ លោក ឧត្តម ដែលសម្តែងដោយតារា TMS គឺលោក នូ ឧសភា ក៏ជាអ្នកជោគជ័យក្នុងការសិក្សា និងជាគ្រូពេទ្យមួយរូប ដោយបានឆ្លងកាត់ទុក្ខលំបាកជាច្រើន ក៏ដោយសារតែបញ្ហាគ្រួសារ ដោយរូបគេមានប្អូនស្រីម្នាក់ក្នុងបន្ទុក និងមានម្តាយម្នាក់ ដែលជាអ្នកញៀននឹងល្បែងផងដែរ។

នេះពិតជារឿងមួយដែលប្រិយមិត្តគ្រប់គ្នា មិនដែលនឹកស្មានដល់។ ចាំមើលថាតើខ្សែជីវិតរបស់ ឧត្តម នឹងនៅតែអាចសប្បាយគ្រប់ពេលវេលាដូចសព្វថ្ងៃដល់ពេលណា? តើជីវិតរបស់គេ នឹងត្រូវជួបប្រទះនូវផលវិបាកយ៉ាងណាខ្លះទៀត នៅថ្ងៃខាងមុខ ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នា រង់ចាំតាមដានទស្សនារឿងភាគខ្មែរ “ផ្កាស្លា” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN រួមទាំងមាន Live នៅលើ Facebook page និងមាននៅលើ Youtube ផ្លូវការ CTN TV Official Channel នៅមួយថ្ងៃបន្ទាប់ពីចាក់ផ្សាយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com