Connect with us

PSG ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Riyad Mahrez

បារាំង៖ យោងតាមសារព័ត៌មាន Calciomercato បានឱ្យដឹងថា Paris Saint-Germain ចាប់អារម្មណ៍ក្នុងការទិញយកខ្សែប្រយុទ្ធ Riyad Mahrez របស់ក្រុម Manchester City ។

ក្រុមលើកំពូលតារាង Ligue 1 ត្រូវបានជឿជាក់ថា នឹងរៀបចំការផ្ទេរមួយសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីនៅរដូវក្តៅ ដែលធ្វើជាជើងព្រួរសម្រាប់ Kylian Mbappé ក្រោយពេលមានពាក្យចចាម អារ៉ាមថា Mbappé នឹងចាកចេញពីបារាំង ហើយផ្លាស់ទៅ Real Madrid ។

ទោះយ៉ាងណា PSG ជឿជាក់ថា ពួកគេអាចបញ្ចុះបញ្ចូល Mahrez ឱ្យផ្លាស់ទៅ រដ្ឋធានីបារាំង ដោយសារតែ ManCity ត្រូវបានហាមឃាត់មិនឱ្យចូលលេងក្នុង ក្របខ័ណ្ឌ Champions League សម្រាប់ ២ រដូវកាលបន្ទាប់ ខណៈកីឡាករ ផ្ទាល់ ជាប់កុងត្រាជាមួយក្លិបអង់គ្លេសរហូតដល់ឆ្នាំ ២០២៣ ឯណោះ។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី ៩គ្រាប់ និង Assist ចំនួន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៧ សម្រាប់ក្រុមរបស់លោក Pep Guardiola អំឡុងយុទ្ធនាការនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com