Connect with us

ពិធីមង្គលការរបស់តារាសម្តែងអ្នកនាង ម៉ាក់ សែនសូនីតា នៅតែមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ

ភ្នំពេញ៖ កាលពីម្សិលមិញជាថ្ងៃពិសេសសម្រាប់តារាសម្តែងដ៏ល្បីរបស់កម្ពុជា អ្នកនាង ម៉ាក់ សែនសូនីតា ជាមួយលោក ប៉ុល វិបុល បានប្រព្រឹត្តឡើងនៅឯសណ្ឋាគារសុខា ត្រើយខាងកើត ក្នុងនោះក៏មានវត្តមានតារាចម្រៀង តារាសម្តែង ព្រមទាំងភ្ញៀវកេត្តិយសចូលរួមជាច្រើននាក់ផងដែរ។ ជាយ៉ាងណានោះ ពិធីមង្គលការមួយនេះ មិនត្រូវបានរំសាយនោះឡើយ ទោះបច្ចុប្បន្ននេះ កំពុងតែមានករណីវីរុសកូវីដ១៩ក៏ពិតមែន អ្នកនាងម៉ាក់ សែនសូនីតា នៅតែបន្តដោយសារមានវត្តមានភ្ញៀវចូលរួមច្រើនក្នុងកម្មវិធីមង្គលការមួយនេះ។

នៅក្នុងថ្ងៃពិសេសមួយនេះ ប្រិយមិត្តក៏ឃើញមានវត្តមានតារាចម្រៀងចូលជាច្រើនដូចជា កញ្ញា សុខ ពិសី,អ្នកនាង គង់ ច័ន្ទស្រីមុំ និងសា្វមី,លោក ខេម,កញ្ញា ហេង ចន្ថា,អ្នកនាង ពៅ លីដា,អ្នកនាង ពេជ្រ សូលីកា,កញ្ញា ស៊ិន យូប៊ីន និងតារាជាច្រើនទៀតចូលរួមផងដែរ ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ អបអរសាទរដល់ កូនកំលោះ កូនក្រមុំ ស្រឡាញើគ្នាដល់ចាស់កោងខ្នង។

យើងក៏សង្កេតឃើញថាក្នុងពិធីមង្គលការរបស់អ្នកនាង ម៉ាក់ សែនសូនីតា ក៏មានការប្រុងប្រយ័ត្នផងដែលចំពោះសុខភាព ដោយមានការលាងដៃសម្អាតជាមួយទឹកអាកុលមុនចូលរួមក្នុងពិធីមង្គល ជៀសវាងការចម្លងមេរោគកូវីដ១៩។ យ៉ាងណាបន្ថែម អ្នកនាង ម៉ាក់ សែនសូនីតា ក៏សូមអរគុណយ៉ាងខ្លាំងចំពោះភ្ញៀវកេត្តិយសទាំងអស់គ្នាដែលបានចំណាយពេលចូលរួមក្នុងកម្មវិធីមង្គលការរបស់គាត់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com