គ្រូបង្វឹកបាល់ទាត់សញ្ជាតិអេស្ប៉ាញម្នាក់បានស្លា ប់ដោយសារកូរ៉ូណាវីរុស
អេស៉្បាញ៖ គ្រូបង្វឹកបាល់ទាត់វ័យ ២១ ឆ្នាំម្នាក់បានស្លា ប់ដោយសារកូរ៉ូណាវីរុស បន្ទាប់ពីគ្រូពេទ្យបានរកឃើញរូបគេមានជំងឺមហារីកឈាម។
លោក Francisco Garcia ដែលកំពុងដឹកនាំក្រុមយុវជនក្លិប Atletico Portada Alta ស្ថិតក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចេញរោគសញ្ញា កូរ៉ូណាវីរុស។ ប៉ុន្តែពេលទៅដល់ពេទ្យ លោកគ្រូពេទ្យបានបញ្ជាក់ថា Garcia មានជំងឺមហារីកឈាម។ គ្រូពេទ្យបាននិយាយថា ពួកគេអាចព្យាបាលឲ្យ Garcia មានជីវិតវិញបាន ប្រសិនបើគេគ្មានជំងឺមហារីកឈាមក្នុងខ្លួន។
Garcia ត្រូវបានគេបញ្ជាក់ថា ជាជនរងគ្រោះវ័យក្មេងជាងគេនៅអឺរ៉ុប ហើយក៏ជាជនទី៥នៅក្នុងទីក្រុង Malaga ដែលបានស្លា ប់ដោយសារវីរុសសាហាវមួយនេះ។ អេស្ប៉ាញបានប្រកាសកាលពីសប្ដាហ៍មុនត្រូវប្រឹងប្រែងបញ្ឈប់ការរាលដាលជំងឺនេះ។ អេស្ប៉ាញជាប្រទេសទីពីរក្នុងតំបន់អឺរ៉ុបដែលរងការវាយប្រហារពីកូរ៉ូណាច្រើនជាងគេ មានអ្នកឆ្លងជាង ៨ ០០០ករណី និងស្លា ប់ ២៩៧នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍