Connect with us

Floyd Mayweather សុំប្រគួតស៊ីសាច់ហុតឈាមម្តងទៀតជាមួយ ប៉ាគីអាវ នៅខែធ្នូខាងមុខនេះហើយ!

ញូវយ៉ក៖ កីឡាប្រដាល់លំដាប់ថ្នាក់អន្តរជាតិ Floyd Mayweather បានសុំឡើងសង្វៀនប្រកួតជាថ្មីជាមួយដៃគូរប្រគួតចាស់ គឺកីឡាករប្រដាល់ជនជាតិហ្វីលីពីន Manny Pacquiao ដែលគ្រោងនៅខែធ្នូចុងឆ្នាំ២០១៨នេះ។

ក្រោយពីបានយកឈ្នះកីឡាករ Conor McGregor កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ នៅក្នុងការប្រដាល់លើកទី៥១ដងរបស់ខ្លួន លោក Floyd បាននឹកចង់ជួបជាមួយដៃគូប្រកួតចាស់ គឺ Manny Pacquiao។

បើសិនជាកីឡាករទាំងពីរនឹងជួបប្រគួតគ្នាជាលើកទី២មែននោះ វាគឺជាការប្រកួតដំបូង ដែលរកបានចំណូលច្រើនជាគេបំផុត សំរាប់ការប្រកួតលំដាប់ពិភពលោក ដែលសរុបជាទឹកប្រាក់គឺមានតម្លៃរហូតដល់ទៅ ៣០០លានដុល្លារឯណោះ ច្រើនជាងការប្រកួតរាប់សិបដងរបស់កីឡាករទាំងពីរជាមួយដៃគូផ្សេងៗ៕

 
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម