Connect with us

“កាកសង្សារ” របស់កញ្ញា តន់ ចន្ទសីម៉ា ញាក់ឡើងកប់ស៊េរីសម្រាប់ឆ្នាំ២០២០

ភ្នំពេញ៖ ម្ចាស់បទ “ឡានសារ៉ែន” កញ្ញា តន់ ចន្ទសីម៉ា កំពុងតែធ្វើឱ្យកក្រើកអារម្មណ៍មិត្តយុវវ័យ នៅបទចម្រៀងដែលមានចង្វាក់ញាក់គួរឱ្យចង់រាំ នៅពេលបានលឺម្តងៗ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កញ្ញា តន់ ចន្ទសីម៉ា បានចេញនៅបទចម្រៀងមួយបទទៀតកាន់តែប្លែក ពិសេសការតុបតែងខ្លួន ចង្វាក់ភ្លេង ព្រមទាំងប្លង់ថតពិតជាពិសេសមែន គ្រាន់តែឃើញដឹងតែចង់រាំតាមតែម្តង។

កញ្ញា តន់ ចន្ទសីម៉ា កាន់តែលេចធ្លោ ព្រមទាំងប្រជាប្រិយភាពរបស់កញ្ញា គឺធ្វើឱ្យកញ្ញាទទួលបានការគាំទ្រពីសំណាក់ទស្សនិជនជាច្រើន ពិសេសនៅក្នុងស្រទាប់យុវវ័យ។ កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងមួយដួងដែលមានបទចម្រៀងច្រើនជាងគេនៅក្នុងផលិតកម្ម “ហ្កាឡាក់ស៊ី” សម្រាប់ឆ្នាំ២០២០នេះ ហើយក៏ជាតារាចម្រៀងដែលមានសម្រស់ស្រស់សោភាមិនចាញ់តារាបរទេសនោះឡើយ។

អ្វីដែលធ្វើឱ្យប្រិយមិត្តជាច្រើនមានការងើយឆ្ងល់នោះគឺ កញ្ញា តន់ ចន្ទសីម៉ា ហាក់បីដូចជាមិនសូវបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទស្សន៍ផ្សេងៗនោះឡើយ គឺគេសង្កេតឃើញតែកញ្ញាបង្ហាញខ្លួនតាមបណ្តាញ YouTube ទៅវិញ ជាយ៉ាងណានោះកញ្ញាក៏មិនបានរៀបរាប់អ្វីនោះដែរ គឺកញ្ញាស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ដែលជាអ្នកចាត់ចែងទូទៅរាល់ពេលកញ្ញាចេញច្រៀងម្តងៗ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com