Connect with us

ខ្សែភាពយន្ត “Black Widow” ត្រូវបានពន្យារពេលហើយ

អាមេរិក៖ ផលិតកម្ម Walt Disney បានប្រកាសពន្យារពេលការចាក់បញ្ចាំងខ្សែភាពយន្តរឿង “Black Widow” ដែលគ្រោងបញ្ចាំងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ នេះជាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

ខ្សែភាពយន្តដែលសម្ដែងដោយតារាស្រី Scarlett Johansson នេះ មិនទាន់ត្រូវបានបញ្ជាក់ពីកាលបរិច្ឆេទថ្មី សម្រាប់ការចាក់បញ្ចាំងនោះទេ។ ការសម្រេចរបស់ Disney នៅពេលនេះ គឺដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩ ខណៈរោងភាពយន្តជាច្រើន ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការប្រមូលផ្ដុំ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។

ទន្ទឹមគ្នានេះ Disney ក៏បានសម្រេចពន្យារពេលការចាក់បញ្ចាំងខ្សែភាពយន្ត “The Personal Histories of David Copperfield” និង “The Woman In The Window” ផងដែរ ដែលគ្រោងបញ្ចាំងនៅអំឡុងខែឧសភាខាងមុខ។

សូមជម្រាបថា មុនការសម្រេចពន្យារពេលការបញ្ចាំងខ្សែភាពយន្តទាំងប៉ុន្មានខាងលើ Disney ក៏ទើបតែលើកពេលបញ្ចាំងខ្សែភាពយន្ត “Mulan” និងរឿងចំនួន២ទៀត ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅទូទាំងសាកលលោក៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com