Connect with us

អាជ្ញាធរជាតិអប្សរា បិទសារមន្ទីរទាំងអស់ក្រោមការគ្រប់គ្រងរបស់ខ្លួនជាបណ្ដោះអាសន្ន

សៀមរាប៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នា ដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួន៣ ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

អាជ្ញាធរជាតិអប្សរា នឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល និងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម