Connect with us

សព្វគ្រប់តែម្តងហើយ ក្រដាសសែនសម័យនេះ មានតាំងពីម៉ាសឡើង

សង្គម៖ ឆេងម៉េង គឺជាពិធីប្រពៃណីមួយដែលប្រជាជនចិនត្រូវសម្អាត និងសែនផ្នូរដល់ជីដូនជីតា ឬ ឪពុកម្តាយដែលបានចែកឋានទៅ ហើយប្រពៃណីមួយនេះ បានហូរចូលមកប្រទេសកម្ពុជាតាមរយៈជនជាតិចិន ដែលបានមករស់នៅលើទឹកដីកម្ពុជា។

ពិធីប្រពៃណីដែលមានអាយុកាលប្រមាណជាង ២ ពាន់ឆ្នាំមកហើយ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ប៉ុន្តែការសែននេះ ក៏មានគ្រួសារដែលជាប់សែស្រឡាយចិនមួយចំនួន បានរៀបចំសែនចាប់ពីចូលដើមខែមេសាមកផងដែរ អាស្រ័យទៅលើពេលវេលាដែលពួកគេទំនេរ។

ដោយសារតែខ្មែរកាត់ចិននៅកម្ពុជា មានច្រើនគួរសមទើបមុខរបរលក់ក្រដាសសែនមានការពេញនិយមនៅលើទីផ្សារ និងដោយសារតែសម័យកាលកាន់តែទំនើប ទើបប្រភេទមុខទំនិញទាំងនោះ មានគ្រប់សព្វដូចទៅនឹងរបស់ប្រើប្រាស់របស់យើងគ្រប់គ្នាសព្វថ្ងៃ ដែលមានដូចជា ក្រដាសជូតមាត់ សម្លៀកបំពាក់ មាស ប្រាក់ រថយន្ត សំបុត្រយន្តហោះ លិខិតឆ្លងដែនជាដើម ហើយមកទល់ពេលនេះ សូម្បីតែម៉ាសក៏មានសម្រាប់ឆ្នាំ ២០២០ ផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com