Connect with us

សាឡាត់ ស្រីឡាង បន់ស្រន់សូមឱ្យប្រជាជនកម្ពុជា ជៀសផុតពីជំងឺរាតត្បាតកូវីដ១៩

ភ្នំពេញ៖ តារាសម្តែងកម្ពុជាមួយដួង បានធ្វើការបួងសួងសូមឱ្យវត្ថុស័ក្ដិសិទ្ធិ តាមជួយថែរក្សាប្រជាជនកម្ពុជាទាំងអស់ សូមឱ្យជៀសផុតពីជំងឺឆ្លងកូវីដ១៩ ហើយក៏មិនចង់ឱ្យមាននៅក្នុងប្រទេសកម្ពុជានោះដែរ។

កញ្ញា សាឡាត់ ស្រីឡាង ជាតារាម្តែងមួយដួងដ៏មានប្រជាប្រិយភាពនៅក្នុងជួរសិល្បៈ ដែលពោរពេញដោយទេពកោសល្យក្នុងការសម្តែង បានលុតជង្គង់នៅលើផ្លូវចូលប្រាសាទអង្គរវត្ត លើកដៃសំពះ ដើម្បីបួងសួងសុំវត្ថុស័ក្ដិសិទ្ធិ កុំឱ្យមានការរាតត្បាតជំងឺកូវីដ១៩ ដូចដែលកញ្ញាបានបង្ហោះសារដូច្នេះថា៖ “ឮថាថ្ងៃលិចនៅមុខប្រាសាទអង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធិ នាងខ្ញុំសូមបួងសួងឱ្យប្រទេសខ្ញុំជៀសផុតពីជំងឺរាតត្បាត សូមឱ្យបងប្អូនក្នុងប្រទេសមានសុខភាពល្អ មានស្នាមញញឹម ម្រាមដៃ១០ សូមបួងសួង ដល់ប្រទេសជិតខាងឱ្យឆាប់ត្រឡប់មកមានស្នាមញញឹមដូចដើមវិញ”។

មិនត្រឹមតែ កញ្ញា សាឡាត់ ស្រីឡាង នោះទេ ដែលបានបួងសួងឱ្យប្រជាជនកម្ពុជារួចផុតពីជំងឺមួយនេះ សូម្បីតែកញ្ញា សុខ ពិសី ក៏បានផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលម្នាក់ៗខិតខំខ្លាំងណាស់ ក្នុងការព្យាបាលជូនប្រជាជនកម្ពុជា ទាំងដឹងថា ខ្លួនកំពុងប្រឈមមុខជាងគេជាមួយជំងឺកូវីដ១៩ ប៉ុន្តែគាត់មិនបានចុះចាញ់នោះឡើយ ដើម្បីព្យាបាលប្រជាជនកម្ពុជា ឱ្យរួចផុតពីជំងឺមួយនេះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com