Connect with us

ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យធ្វើឱ្យទារិកាមួយមានស្នាមលើថ្ពាល់កំឡុងពេលវ ះកាត់

រុស្ស៊ី៖ ទារិកាមួយត្រូវរងរបួសលើថ្ពាល់ខាងស្តាំដ៏ធំដោយសារការធ្វេសប្រហែសរបស់ពេទ្យសម្ភពមួយកន្លែង កំឡុងពេលធ្វើការវះកាត់គភ៌របស់ស្ត្រីជនជាតិរុស្ស៊ី Darya Kadochnikova វ័យ ១៩ ឆ្នាំម្នាក់។

ការពិតស្ត្រីជាម្តាយ មានគម្រោងចង់សម្រាលដោយធម្មជាតិ ប៉ុន្តែពេទ្យសម្ភពបានប្រាប់នាងថា នាងត្រូវសម្រាលដោយការវះកាត់ដោយសារទារកក្នុងផ្ទៃមានសភាពមិនប្រក្រតី ដូចនេះនាងក៏បានស្តាប់តាមការណែនាំរបស់គ្រូពេទ្យដោយសម្រាលតាមវិធីវះកាត់។

នៅពេលដែលគ្រូពេទ្យបង្ហាញកូនតូចដែលទើបតែវះចេញពីពោះអ្នកម្តាយវ័យក្មេងមក បែរជាធ្វើឱ្យ Darya ព្រមទាំងក្រុមគ្រូពេទ្យនាំគ្នាស្រឡាំងកាំង ដោយសារទារិកានោះមានស្នាមរបួសមួយឆ្នូតដ៏ធំលើថ្ពាល់ខាងស្តាំ។ Darya បានប្រាប់ថា កូនស្រីនាងបានរើជាខ្លាំងកំឡុងពេលវះកាត់។

យោងតាមការសិក្សាថ្មីៗនេះ បានបង្ហាញថា ស្ត្រីប្រហែល ៩០០ នាក់ដែលសម្រាលបុត្រដោយការវះកាត់ បានបង្ហាញថា ភាគរយដែលពួកគេបានជួបប្រទះនូវបញ្ហាកំឡុងពេលវះកាត់មានចន្លោះពី ១,៥-១,៩%៕

ប្រភព៖ Freeworld

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com