Connect with us

ខ្សែបម្រើក្លិប Juventus ម្នាក់ទៀតហើយដែលធ្វើតេស្តវិជ្ជមានកូរ៉ូណាវីរុស

ក្លិប Juventus បានឲ្យដឹងថា ខ្សែបម្រើ Blaise Matuidi បានធ្វើតេស្តវិជ្ជមានកូរ៉ូណាវីរុស។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានដាក់ឲ្យនៅឆ្ងាយពីអ្នកដទៃចាប់តាំងពីថ្ងៃទី ១១ ខែ មីនា ដោយរូបគេបានក្លាយជាកីឡាកររបស់ Juventus ទីពីរដែលបានឆ្លងកូរ៉ូណាវីរុស បន្ទាប់ពីខ្សែការពារ Daniele Rugani ដែលបានឆ្លងកាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ផងដែរថា គ្រប់សកម្មភាពកីឡាទាំងអស់នៅប្រទេសអ៊ីតាលីត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែ មេសា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com