Connect with us

លោក សួស សងវាចា ធ្លាក់ខ្លួន​ជា​ជនពិការ​ហើយ ដោយសភាពជំងឺធ្ងន់ធ្ងរ!

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សួស សងវាចា ដែលជាតារាចម្រៀងសំនៀងក្រអួនក្រអៅក្នុងទស្សវតន៍ ទី៩០ បានធ្លាក់ខ្លួនឈឺជាជនពិការហើយ ដោយពុំមានលទ្ធភាពបង់ថ្លៃពេទ្យ និងទិញថ្នាំសង្កូវ សំរាប់ព្យាបាលនោះទេ ដោយត្រូវចំណាយប្រាក់ព្យាបាលជាប្រចាំ។


តារាចម្រៀងជើងចាស់រូបនេះ បានត្អូញត្អែរថា លោកមិនមានមុខរបរអ្វីក្រៅពីប្រកបអាជីពជាអ្នកចម្រៀងនោះទេ សម្រាប់ផ្គត់ផ្គង់គ្រួសារទាំងមូល។ ប៉ុន្តែពេលនេះលោកបានធ្លាក់ខ្លួនឈឺហើយស្ថានភាពគ្រួសារក៏ធ្លាក់ចុះទៅទៀត ព្រោះតែលោកជាបង្គោលគ្រួសារបានធ្លាក់ខ្លួនពិការ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ព្រមទាំងជំងឺទឹកនោមផ្អែមផងដែរ កាលពីអំឡុងឆ្នាំ២០១៥។

លោកថាការរស់នៅជិត២ឆ្នាំមកនេះ គឺពឹងផ្អែកតែលើមុខរបរលក់គ្រឿងទេសបន្តិចបន្តួចរបស់ប្រពន្ធនៅក្នុងផ្ទះប៉ុណ្ណោះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម