Connect with us

រដ្ឋមន្ត្រីសុខាភិបាលហុល្លង់ ដួលបាត់បង់ស្មារតីពេលឡើងថ្លែងពីកូវីដ១៩ក្នុងសភា (មានវីដេអូ)

ហុល្លង់៖ រដ្ឋមន្ត្រីសុខាភិបាលហុល្លង់ លោក Bruno Bruins បានដួលបាត់បង់ស្មារតីអំឡុងថ្លែងនៅក្នុងរដ្ឋសភា ជុំវិញបញ្ហាវីរុសកូវីដ១៩ ដោយភ្លាមៗនោះ តំណាងរាស្ត្រ បាននាំគ្នាស្ទុះទៅជួយ។

លោក Bruins រដ្ឋមន្ត្រីសុខាភិបាលហុល្លង់ បានព្យាយាមក្រោកឈរ រួចទទួលទានទឹកបន្តិច ហើយបានដើរចេញពីសាលប្រជុំ ដោយខ្លួនឯង។ រដ្ឋមន្ត្រីវ័យ ៥៦ឆ្នាំរូបនេះ បានពន្យល់ថា មូលហេតុដែលលោកបាត់បង់ស្មារតី គឺដោយសារតែលោកធ្វើការមិនបានសម្រាកគ្រប់គ្រាន់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ។

លោកបានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ “ខ្ញុំធូរច្រើនហើយ។ ខ្ញុំកំពុងត្រឡប់ទៅផ្ទះដើម្បីសម្រាកយប់នេះ រួចខ្ញុំនឹងអាចបន្តការងារនៅថ្ងៃស្អែក ដើម្បីប្រយុទ្ធនឹងវិបត្តិកូរ៉ូណា ឱ្យបានឆាប់បំផុត”។

សូមជម្រាបថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅហុល្លង់ បានកើនដល់ ២០៥១នាក់ និងស្លាប់ ៥៨នាក់ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ កាលពីចុងសប្ដាហ៍កន្លងទៅ អាជ្ញាធរហុល្លង់ បានបញ្ជាឱ្យបិទសាលារៀន ក្លិបកម្សាន្ត ភោជនីយដ្ឋាន និងបារ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩៕

(ទស្សនាវីដេអូ)

ប្រភព៖ Sputnik News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com