Connect with us

ឪពុកម្តាយជាច្រើន មានការបារម្ភពីផលប៉ះពាល់ភ្នែករបស់កូនខ្លួនដែលត្រូវសិក្សាតាមកម្មវិធីប្រព័ន្ធអនឡាញ

ប្រទេសចិន៖ ដោយសារតែវីរុសកូវីដ១៩ តាមសាលានៅបណ្តាលប្រទេសជាច្រើនត្រូវបានបិទមួយរយៈ ជាក់ស្តែងទោះបីជាមានការបិទសាលាមែនពិតតែការសិក្សា នៅតែបន្តជាធម្មតានៅផ្ទះតាមរយៈប្រព័ន្ធអនឡាញ។

វិធានការសិក្សាតាមអនឡាញនេះដែរ ក៏បានធ្វើឱ្យអាណាព្យាបាលសិស្សជាច្រើនមានក្តីបារម្ភចំពោះផលប៉ះពាល់ភ្នែកដោយសារតែកូនរបស់ពួកគេត្រូវចំណាយរយៈពេលយូរនៅមុខគ្រឿងអេឡិចត្រូនិក។

អាណាព្យាបាលបាននិយាយថា ៣,៤% នៃកូនរបស់ពួកគេចំណាយរយៈពេលតិចជាង ១ ម៉ោងលើការសិក្សាតាមអនឡាញ រីឯ ៣២,២% បាននិយាយថា កូនរបស់ពួកគេចំណាយពេលពី ១-៣ ម៉ោងក្នុងមួយថ្ងៃ និង ៤៤,៤% បានបញ្ជាក់ថាកូនរបស់ពួកគេត្រូវចំណាយរយៈពេល ៣-៥ ម៉ោង។

យោងតាមក្រសួងអប់រំចិន បានបញ្ជាក់កាលពីឆ្នាំ ២០១៨ ថា ៧០% នៃសិស្សថ្នាក់ទី ៨ មានបញ្ហាខ្សោយភ្នែក នេះបើប្រៀបជាមួយឆ្នាំ ២០១៥ គឺឡើងចំនួន ៣,៥% ចំណែកឯសិស្សថ្នាក់ទី ៤ វិញក៏បានឡើងអាត្រា ២% ដែរ៕

ប្រភព៖ asiaone

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com