Connect with us

ចិន មិនមានករណីឆ្លងកូវីដ១៩ ចំនួន២ថ្ងៃជាប់ៗគ្នា

ប៉េកាំង៖ ចិនដីគោក បានរាយការណ៍ថា មិនមានការឆ្លងថ្មី នូវវីរុសកូវីដ១៩លើប្រជាជនក្នុងស្រុកនោះទេ ក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ នៅមានការរកឃើញនូវការនាំចូលជំងឺកូវីដ១៩ តាមរយៈអ្នកដំណើរដែលមកពីប្រទេសដទៃ ចំនួន ៣៩ករណី នៅក្នុងថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដែលធ្វើឱ្យតួលេខសរុប នៃការឆ្លងវីរុសកូវីដ១៩ នៅចិនដីគោក បានកើនដល់ ៨០៩៦៧នាក់។ សម្រាប់តួលេខស្លាប់ បានកើនដល់ ៣២៤៨នាក់ បន្ថែម ៣នាក់ កាលពីម្សិលមិញ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហាន ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដោយលោកបានប្រកាសពីជោគជ័យ នៃការទប់ស្កាត់ការរាតត្បាតក្នុងប្រទេស។ នៅថ្ងៃដដែល អាជ្ញាធរខេត្តហ៊ូប៉ី បានអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរក្នុងខេត្តជាធម្មតា និងជាលើកដំបូង ចាប់តាំងពីខែមករា លើកលែងតែទីក្រុងអ៊ូហាន៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com