Connect with us

មុខមាត់តារា K-pop ស្រីល្បីៗទាំង ១០ រូបស្រស់សង្ហាម៉្យាងនៅពេលប្រើកម្មវិធីកែមុខមាត់ទៅជាប្រុស

កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្រតារា K-pop បានធ្វើការបោះឆ្នោតទៅលើក្រុមតារាចម្រៀងល្បីៗដែលមានមុខមាត់សង្ហានៅពេលប្រើកម្មវិធីប្តូរមុខពីស្រីទៅជាប្រុស។

តោះទៅមើលលទ្ធផលទាំងអស់គ្នាថា តើការបោះឆ្នោតទៅតាម
ចំណាត់ថ្នាក់នោះពិតជាសាកសម ឬ ទេ៖

ចំណាត់ថ្នាក់លេខ១០ ៖ Saerom ពីក្រុម fromis_9 ទទួលបានសំឡេង ១,៩% លើការបោះឆ្នោត។

ចំណាត់ថ្នាក់លេខ០៩ ៖ Kei មកពីក្រុម Lovelyz ទទួលបានសំឡេងឆ្នោត ២,៦%។

ចំណាត់ថ្នាក់លេខ០៨ ៖ Yuju ពីក្រុម GFRIEND ទទួលបានសំឡេងឆ្នោត ៣,៤%។

ចំណាត់ថ្នាក់លេខ០៧៖ Chaewon ដែលជាសមាជិកក្រុម IZ*ONE នេះវិញទទួលបានសំឡេងឆ្នោត ៥,៣%។

ចំណាត់ថ្នាក់លេខ០៦៖ ចំណែកឯតារាស្រី Jennie ដែលមានប្រជាប្រិយភាពខ្លាំងពីក្រុម BLACKPINK នេះវិញទទួលបានសំឡេងឆ្នោត ៧,៩%។

ចំណាត់ថ្នាក់លេខ០៥៖ តារាស្រី Seulgi ពីក្រុម Red Velvet ទទួលបានការបោះឆ្នោតក្នុងសំឡេង ៨,៦% នៅពេលដែលប្រើកម្មវិធីកែមុខមាត់ពីស្រីស្អាតម្នាក់ទៅជាបុរសសង្ហា។

ចំណាត់ថ្នាក់លេខ០៤៖ តារាស្រីដែលមានភ្នែកស៊ិចស៊ី Yeji ពី ITZY នេះវិញក៏ទទួលបានសំឡេងឆ្នោតខ្ពស់មួយក្នុងចំណោមតារាជាច្រើនដួងដែលនាងទទួលបានការគាំទ្ររហូតដល់ ៩,០% ឯណោះ។

ចំណាត់ថ្នាក់លេខ០៣៖ Doyeon ពីក្រុម Weki Meki នេះវិញទទួលបានចំណាត់ថ្នាក់កាន់តែប្រកៀកប្រកិតទៅនឹងចំណាត់ថ្នាក់កំពូលហើយដែលសំឡេងឆ្នោតដែលនាងទទួលបាននោះគឺឡើងដល់ចំនួន៩,៨%។

ចំណាត់ថ្នាក់លេខ០២៖ ក្រឡេកមើលពីតារាដែលមានប្រជាប្រិយ IU វិញគឺក្បែរនឹងចំណាត់ថ្នាក់កំពូលទៅហើយដែលនាងទទួលបានសំឡេងឆ្នោតចំនួន ១៩,៥%។

ចំណាត់ថ្នាក់លេខ០១៖ ចំណាត់ថ្នាក់កំពូលដែលអ្នកគាំទ្រសម្រុកបោះឆ្នោតឱ្យនៅពេលប្រើកម្មវិធីប្តូរមុខមាត់ទៅជាប្រុសនោះគឺបានទៅលើតារាស្រី Jeongyeon ពីក្រុម Twice ដែលសំឡេងឆ្នោតដែលទទួលបាននោះមានភាពខុសគ្នាដាច់ស្រឡះពីតារាស្រីមុនៗ ដែលលោតឡើងដល់ ៣២% ឯណោះ៕

ប្រភព៖ koreaboo

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com