Connect with us

ផ្អាកការចូលទស្សនា និងស្រាវជ្រាវ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អំពីការបិទមិនឱ្យមានការចូលទស្សនា ឬស្រាវជ្រាវនានា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការសម្រេចជាថ្មី។

ការសម្រេចបិទមិនឱ្យចូលមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាកិច្ចការអទិភាពចំពោះមុខ។

ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងរីករាលដាលជាសាកល ហើយពេលថ្មីៗនេះ នៅព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រួមទាំងនៅលើជនបរទេសសញ្ជាតិផ្សេងៗផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com