Connect with us

​​កូរ៉េខាង​ត្បូង​ នៅ​តែ​បន្តជួយអភិវឌ្ឍន៍វិស័យហរដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាធារណរដ្ឋកូរ៉េបង្ហាញពីឆន្ទៈក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ។ ការអភិវឌ្ឍនេះរួមបញ្ចូលទាំង បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌ មានមូលដ្ឋាន ការគាំទ្រផ្នែកបច្ចេកវិទ្យា កម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) ព្រមទាំងការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។


នេះបើតាមការលើកឡើងរបស់លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ នៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាធារណៈរដ្ឋកូរ៉េ កាលពីម្សិល មិញ។ ក្នុងជំនួបនោះភាគីទាំងពីរ ពិភាក្សាស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរបស់កូរ៉េក្នុងរយៈពេលប្រាំចុងក្រោយនេះ ដោយបានជួយធ្វើឱ្យប្រសើរឡើងដល់ការបំពាក់ឧបករណ៍សុវត្ថិភាព សម្ភារៈសុវត្ថិភាព និងវិធានការសុវត្ថិភាពលើផ្លូវជាតិរបស់កម្ពុជា ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការធ្វើឱ្យប្រសើរឡើងរោងចក្រប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់ និងទឹកទន្លេកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវថ្នល់ផ្សេងទៀត។


ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវរដ្ឋមន្រ្តីកូរ៉េអំពីគម្រោងនាពេលបច្ចុប្បន្ននិងនាពេលអនាគតជាមួយនិងអង្គការKOICA ដែលក្នុងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិនានា រោងចក្រ ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និងផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។


គួរបញ្ជាក់ថា ទំនាក់ទំនងកាទូតផ្លូវការវាងប្រទេសទាំងពីរត្រូវបានកសាងឡើងវិញកាលពីឆ្នាំ ១៩៩៧ ហើយឆ្នាំនេះគឺជាឆ្នាំទី ២១។ ប្រទេសកូរ៉េ ក៏បាន និងកំពុងតែផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការសរុបប្រមាណ ៦០០លានដុល្លារ ដល់កម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម