Connect with us

ករណីថ្មីចំនួន៥០ នៃកូវីដ១៩ ធ្វើឱ្យករណីសរុបកើនដល់ ៣២២ នៅថៃ

ថៃ៖ រដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងថ្មីនូវវីរុសកូវីដ១៩ ចំនួន ៥០ករណី នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឱ្យតួលេខសរុបកើនដល់ ៣២២ករណី ភាគច្រើននៅទីក្រុងបាងកក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្នុងចំណោមករណីថ្មីទាំង៥០ មាន ៤១ករណីជាការឆ្លងពីអ្នកផ្ទុកដែលរកឃើញពីមុន ខណៈ ៩ករណីទៀត ជាការនាំចូលពីបរទេស។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ។

មកទល់ពេលនេះ ថៃមានអ្នកស្លាប់ ១នាក់ ហើយ ៤៣នាក់ទៀត បានជាសះស្បើយ ខណៈ ២៧៨នាក់ កំពុងទទួលការព្យាបាលវីរុសកូវីដ១៩៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com