Connect with us

វីង រួមចំណែកជួយប្រជានជនកម្ពុជា នៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូង តាមរយៈស្ថានទូតកម្ពុជា ដើម្បីទិញម៉ាស និងទឹកលាងដៃ ក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19។

  

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា៖ “ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅ ក្នុងតំបន់លំបាកក្នុងការរកទិញម៉ាស និងទឹលាងដៃ ដើម្បីការពារ និងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid-19″។

នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថា មានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សានៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយ ដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះលើពលរដ្ឋខ្មែរឡើយ។

.លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

លោក ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖ “យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយ និងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ”។

បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ (CSAK) មាននិស្សិតខ្មែរប្រមាណជាង ៤៥០នាក់ កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖ “សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនឱ្យបានល្អ ហើយព្យាយាមរក្សាការទាក់ទងជាមួយក្រុមគ្រួសារអ្នក នៅកម្ពុជាជាប្រចាំ។ ខ្ញុំប្រាកដថា ក្រុមគ្រួសាររបស់អ្នក កំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សម្រាប់គ្រួសារណាស់”។

កាលពីឆ្នាំមុន ប្រជាជ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com