Connect with us

ទូតខ្មែរប្រចាំប្រទេសថៃ ស្នើពលរដ្ឋធ្វើរឿងពីរយ៉ាង មុននឹងធ្វើដំណើរទៅថៃ

ថៃ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ  បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការសម្រាប់ការធ្វើដំណើរតាមយន្តហោះចូលប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញវិធានការរឹតបន្តឹងចំពោះអ្នកដំណើរទាំងជនជាតិថៃ និងបរទេស រួមទាំងកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះចូលប្រទេសថៃ ចូលជាធរមានចាប់ពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ដែលតម្រូវឱ្យអ្នកដំណើរត្រូវត្រៀមឯកសារ ទុកបង្ហាញប្រតិបត្តិករអាកាសចរណ៍ ដើម្បីចេញបណ្ណធ្វើដំណើរ (Boarding Pass) ដូចតទៅ៖

១- មុនចេញដំណើរពីប្រទេសកម្ពុជា

សំបុត្របញ្ជាក់សុខភាព៖ សំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឱ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ។

ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព៖ ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្រប់ដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩។

២-ពេលធ្វើដំណើរដល់ប្រទេសថៃ

អ្នកដំណើរត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្ត្រីត្រួតពិនិត្យជំងឺឆ្លង៖

សំបុត្រពេទ្យ/គោលការណ៍ធានារ៉ាប់រងសុខភាព និងបំពេញបែបបទ T.8 Form ឬ AOT Airport of Thailand ដែលបានចែកជូននៅលើយន្តហោះ។

អាចមានលក្ខខណ្ឌដាក់នៅឯកោ នៅដាច់ដោយឡែក ស្ថិតក្រោមការឃ្លាំមើល ឬវិធានការនានាសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺឆ្លងនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com