Connect with us

បាតុភូតចំឡែក១ ឆ្នាំកើតឡើងតែ ៤ ដងប៉ុណ្ណោះនៅប្រាសាទមួយ នៅថៃ

ប្រទេសថៃ៖ ប្រាសាទផានណុំរ៉ុងមិនត្រឹមតែមានភាពទាក់ទាញភ្ញៀវទេសចរសំខាន់របស់ខេត្តបូរីរម្យប៉ុណ្ណោះទេ តែថែមទាំងមានបាតុភូតធម្មជាតិមួយដ៏អស្ចារ្យដោយពន្លឺព្រះអាទិត្យបានជះចូលតាមខ្លោងទ្វារប្រាសាទផានណុមរ៉ុងដែលមាន ១៥ រន្ធ។

ក្នុងឆ្នាំ ២០២០ បាតុភូតនៃកាំរស្មីព្រះអាទិត្យដែលឆ្លងកាត់តាមច្រកទ្វារចូលប្រាសាទផានណុមរ៉ុងកើតឡើង ៤ ដងក្នុងមួយឆ្នាំ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បាតុភូតដែលកើតឡើង ៤ ដងក្នុងមួយឆ្នាំនោះគឺនៅក្នុងខែមីនា និងខែតុលា គឺជាខែដែលមានបាតុភូតពន្លឺថ្ងៃលិចជះចូលប្រាសាទ រីឯខែមេសា និងខែកញ្ញា គឺជាបាតុភូតពន្លឺថ្ងៃរះដែលកើតឡើងនៅថ្ងៃទី៖

ថ្ងៃលិច
– ថ្ងៃទី ៥,៦ និង៧ ខែមីនា ឆ្នាំ២០២០
– ថ្ងៃទី ៥,៦ និង៧ ខែតុលា ឆ្នាំ២០២០

ថ្ងៃរះ
– ថ្ងៃទី ៣,៤ និង៥ ខែមេសា ឆ្នាំ២០២០
– ៨,៩ និង១០ ខែកញ្ញា ឆ្នាំ២០២០

ប្រភព៖ kapook

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com