កម្ពុជាកំពុងទទួលបានឱកាសអភិវឌ្ឍន៏វិស័យត្បូងពេជ្រ និងគ្រឿងអលង្ការ
រយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍន៏វិស័យគ្រឿងអលង្ការ និងត្បូងមានតំលៃរបស់ខ្លួន និងទទួលបានឱកាសកាន់តែច្រើនជាងមុន។
បន្ទាប់ពីកម្ពុជាចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process នៅចុងឆ្នាំ២០១២បូករួមនឹងការអនុគ្រោះពន្ធលើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតំលៃពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កំពុងតែទាក់ទាញវិនិយោគិនពីខាងក្រៅច្រើនឡើងអោយមកវិនិយោគលើការកែច្នៃត្បូងមានតំលៃនៅប្រទេសកម្ពុជា។
អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ការទទួលបានជោគជ័យក្នុងការចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process របស់កម្ពុជា នឹងអាចធ្វើអោយកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃត្បូងដ៏សំខាន់មួយក្នុងតំបន់ទៀតផង។
សូមបញ្ជាក់ថា យោងតាមតួលេខក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ការធ្វើពាណិជ្ជកម្មត្បូងមានតំលៃរបស់កម្ពុជាក្នុង១ឆ្នាំៗមានទឹកប្រាក់ដល់ទៅជាង១០០លានដុល្លារ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍